វិធីសាស្រ្តាជុំរុញកាលើកទឹកចិត្ត
២.១.៤ វិធីសាស្រ្តាជុំរុញកាលើកទឹកចិត្ត
មនុស្សយើងមានទំនោបង្កើតនូវឧបករណ៏នៃការជុំរុញលើកទឹកចិត្តជាផលិតផលនៃបរិយាកាសវប្បធម៌ដែលពួកគេរស់នៅ ហើយឧបករណ៏ទាំងនោះមានឥទ្ធិពល
លើការយល់ឃើញរបស់ពួកគេទៅលើការងារ និងការឈានទៅរកឆាកជិវិតរបស់
ពួកគេ។ ការចាប់អារម្មណ៏ខ្លាំងលើគំរូនៃការលើកទឹកចិត្តនេះត្រូវបានបង្កើតឡើង
ដោយការស្រាវជ្រាវរបស់លោក
ដាវិតស៊ីម៉ក់គ្លីលេន(MR DAVID C MECLELLAN)
នៃសាកលវិឡាល័យហាវើត។ គាត់បានបង្កើតគំរោងចាត់ថ្នាក់ដែលបង្ហាញនូវឧបករណ៍មានឥទ្ធិពលចជាង និង បានចង្អុលបង្ហាញនូវសារៈសំខាន់របស់ពួកវាលើការជុំរុញលើកទឹកចិត្ត។
ការសិក្សារបស់គាត់បានលាតត្រដាងអោយដឹងថា ឧបករណ៍ជុំរុញលើកទឹកចិត្ត របស់មនុស្សបានឆ្លុះបញ្ជាំងអោយឃើញធាតុផ្សំនៃវប្បធម៌ ដែលពួកគេរស់នៅ។
នៅបណ្តាលប្រទេសភាគច្រើននៃគំរូលើកទឹកចិត្ត ទំនងមានចំនួនមួយ រឺពីរដែលខ្លាំង
ក្នុងចំណោមបុគ្គលិក ព្រោះវារីកលូតលាស់ឡើងពីប្រវត្តប្រហាក់ប្រហែលគ្នា។
ការស្រាវជ្រាវរបស់លោកដាវិតស៊ីម៉ក់ក្លីលេនផ្តោតទៅលើឧបករណ៍ដែលនាំអោយ
បានជោគជ័យ និងអំាំណាច។
§ ការជុំរុញលើកទឹកចិត្តដោយការសំរេចជោគជ័យវាគឺជាឧបករណ៍ដែល មនុស្សមួយចំនួនស្វែងរកដើម្បីសំរេចគោលបំណងរបស់ពួកគេ។ ឯបុគ្គលិក ដែលមានឧបករណ៍នេះចង់សំរេចគោលបំណង និងឈានទៅរកជោជ័យ។
ការធ្វើបានសំរេចជាអទិភាពដ៏សំខាន់សំរាប់អត្ថប្រយោជន៏គឺមានត្រឹមតែដើម្បី រង្វាន់ដែលទទួលបានជាមួយគ្មានោះទេ។
លក្ខណៈសម្បិត្តមួយចំនួនដែលបានកំណត់លើវិនិយោគដែលទទួលបានជោគជ័យ ពួកគេធ្វើការប្រឹងប្រែងជាងមុន នៅពេលដែលពួកគេយល់ថា និងទទួលបានការ សង្រ្គោះផ្ទាល់ខ្លួនសំរាប់ការប្រឹងប្រែង នៅពេលដែលគេមានហានិភ័យដល់ខ្លួនកំរិត ល្មម និង នៅពេលដែលពួកគេទទួលបាននូវការឆ្លើយតបវិញចំពោះការងារកន្លង មក ពោលគឺទទួលបានផ្លែផ្កាពីរការប្រឹងប្រែងរបស់គេ។ មនុស្សដែលមានការជុំរុញ លើកទឹកចិត្តខ្ពស់រមែងទទួលខុសត្រូវចំពោះរាល់សកម្មភាពនិងលទ្ធិផលដែលទទួល មានការត្រួតត្រាលើជោគវាសនាអនាគត បានស្វែងរកនូវការឆ្លើយតបជាប្រចាំ និង រិករាយដែលខ្លួនជាផ្នែកមួយនៃការទទួលបានជោគជ័យតាមរយៈការប្រឹងប្រែងជា ឯកបុគ្គល រឺជាក្រុម។ ក្នុងនាមអ្នកជាអ្នកគ្រប់គ្រងម្នាក់គេហាក់ដូចជារំពឹងថាបុគ្គលិក របស់ពួកគេ និងទទួលបាននូវការចង្អុលបង្ហាញ អោយឈានទៅរកភាពជោគជ័យ ដែរ។ ការរំពឹងទុកដល់ខ្ពស់នេះជូនការអាចធ្វើអោយមានការលំបាកសំរាប់អ្នកគ្រប់ គ្រងដែលមានជំហទទួលបានជោគជ័យ ដើម្បអោយមានប្រសិទ្ធិភាព និងមានការលំ បាកសំរាប់បុគ្គលិក ក្នុងការាបំពេញតំរូវការរបស់អ្នកគ្រប់គ្រង។
§ ការជុំរុញលើកទឹកចិត្តដោយសហការណ៏
គឺជាឧបករណ៍សំរាប់ទំនាក់ទំនងជាមួយមនុស្សក្នុងសង្គមជាមូលដ្ឋាន។
ការប្រៀបធៀបបុគ្គលិកដែលមានការជុំរុញលើកទឹកចិត្ត ការទទួលបានជោគជ័យ និង បុគ្គលិកដែលមានការសហការណ៍ជុំរុញលើកទឹកចិត្ត ឃើញថាតើគំរូទាំងពីរ នេះមានឥទ្ធិពលលើឥរិយាបទយ៉ាងដូចម្តេចដែល? មនុស្សដែលគំនិតចង់ជោគជ័យ
ប្រឹងប្រែងធ្វើការងារជាងនៅពេលដែលប្រធានផ្នែករបស់ពួគគេផ្តល់នូវការវាយ តំលៃលំអិតលើឥរិយាបទការងាររបស់ពួកគេ។ប៉ុន្តែមនុស្សដែលមានការសហការណ៍ជុំរុញលើកទឹកចត្តធ្វើការប្រសើរនៅពេលដែលពួកគេទទួលបន្ថែមពីរលើឥរិ យាបទដ៏អំណោយផលនិងសហប្រតិបិត្តការណ៏របស់ពួក។មនុស្សមនាការជុំរុញលើកទឹកចិត្តទៅរកជោគជ័យជ្រើសរើសជំនួយការដែលមនសមត្ថផាពផ្នែកបច្ចេកទេសដោយមានអរម្មណ៏ផ្ទាល់ខ្លួនលើពួគគេបន្តិចបន្ទួច។
ប្រឹងប្រែងធ្វើការងារជាងនៅពេលដែលប្រធានផ្នែករបស់ពួគគេផ្តល់នូវការវាយ តំលៃលំអិតលើឥរិយាបទការងាររបស់ពួកគេ។ប៉ុន្តែមនុស្សដែលមានការសហការណ៍ជុំរុញលើកទឹកចត្តធ្វើការប្រសើរនៅពេលដែលពួកគេទទួលបន្ថែមពីរលើឥរិ យាបទដ៏អំណោយផលនិងសហប្រតិបិត្តការណ៏របស់ពួក។មនុស្សមនាការជុំរុញលើកទឹកចិត្តទៅរកជោគជ័យជ្រើសរើសជំនួយការដែលមនសមត្ថផាពផ្នែកបច្ចេកទេសដោយមានអរម្មណ៏ផ្ទាល់ខ្លួនលើពួគគេបន្តិចបន្ទួច។
ចំពោះពួកគេដែលទទួលនូវការជុំរុញលើកទឹកចិត្តសហការណ៏ទំនងជាជ្រើសរើស មិត្តភ័ក្រ្តអោយទៅជុំរុញពួកគេ។ ពួកគេទាំងនោះទទួលបានការពេញចិត្តផ្នែកខាងក្នុងពីរ ការរស់នៅជាមួយមិត្តភ័ក្រ្ក ហើយពួកគេចង់បានសេរីភាពការងារដើម្បីអភិវឌ្ឍន៍ទំនាក់ ទំនងទាំងនោះ។
អ្នកគ្រប់គ្រងដែលមានតំរូវការខ្លាំងចំពោះសហការណ៍ អាចនិងមានការលំបាកក្នុងការធ្វើ ជាអ្នកគ្រប់គ្រងដែលមានប្រសិទ្ធិភាពម្នាក់។ ទោះបីជាយកចិត្តទុកដាក់ខ្លាំងលើទំនាក់ទំនង សង្គមវិជ្ជមាន ជាទូទៅនាំមកនូវការសហប្រតិបត្តការណ៍ក្នុងការងារ ដែលបុគ្គលិករីករាយ និងការងារជាមួយគ្មា ការផ្តោតធ្ងន់របស់អ្នកគ្រប់គ្រងលើសង្គម អាចជ្រៀតជ្រែកដល់តំណើ ការអោយបានសំរេច។ អ្មកគ្រប់គ្រងដែលមានគំនិតសហការណ៍អាចនឹងមានការលំបាកក្នុង ការបែងចែកការងារដែលមានការប្រកួតប្រជែងដឹកនាំសកម្មភាពការងារ និងត្រួតពិនិត្យ ប្រសិទិ្ធភាពរបស់ការងារ។
§ ការជុំរុញទឹកចិត្តដោយអំណាច
ជាឧបករណ៍ដែលមានឥទ្ធិពលលើមនុស្ស និងដើម្បីផ្លាស់ប្តូស្ថានភាព។ មនុស្សដែល
មានការជុំរុញលើកទឹកចិត្តលើសិទ្ធិអំណាចចង់បង្កើតអោយមានការប៉ៈពាល់អង្គការចាត់ តាំងរបស់គេ ហើយមានបំណងប្រថុយគ្រោះថ្នាក់ដើម្បីធ្វើការដូច្នោះ។ នៅពេលទទួលបាន វាអាចត្រូវបានគេទៅប្រើប្រាស់ក្នុងផ្លូវខុសដែលនាំអោយឈានទៅរកការវិនាសអន្តរាយ ដល់ស្ថាប័ន។
មនុស្សដែលជុំរុញការលើកទឹកចិត្តលើសិទ្ធអំណាចអាចធ្វើជាអ្នកគ្រប់គ្រងដែលមានប្រ សិទ្ធិភាព និងអស្ចារ្យកាលណាការជុំរុញលើទឹកចត្តរបស់គេសំរាប់អំណាចស្ថាប័នមិនមែន បុគ្គលិក។ ពោលគឺគេប្រើប្រាស់អំណាចដែលមាននោះដើម្បីផលប្រយោគន៍រួម រឺផលប្រ យោជន៍របស់អង្កភាព។ អំណាចស្ថាប័នគឺជាតម្រូវការដើម្បីអោយមានឥទ្ធិពលដល់ឥរិយា បទ ឬការផ្លាស់ប្តូររបស់អ្នកដ៍ទៃក្នុងការសំរេចចិត្តអោយបាននូវអត្ថប្រយោជន៍របស់អង្គ ភាពទាំងមូល។ មនុស្សដែលមានតំរូវការបានខិតខំស្វែងរកអំណាចតាមរយៈមធ្យោបាយ ស្របច្បាប់ឈានទៅដល់ការកាន់តំនែង រឺឋានៈជាអ្នកដឹកនាំតាមរយៈការអនុវត្ត និងស្នាដៃ ដែលបានទទួលជោគជ័យដោយហេតុនេះស្នាដៃទាំងនេះ និង ត្រូវទទួលស្គាល់ដោយអ្នកដ៍ ទៃ។ ប៉ុន្តែបើបុគ្គលិកមានការជុំរុញលើកទឹកចិត្តលើសិទ្ធិអណាចផ្ទាល់ខ្លួនមនុស្សទាំងនោះ និងអាចជាមេដឹកនាំអង្គភាពចាត់តាំងដែលមិនអាចទទួលបានជោគជ័យឡើយ។
ចំណេះដឹងផ្សេងៗនៃឧបករណ៍ជុំរុញលើកទឹកចិត្តទាំងបីខាងលើ តម្រូវអោយអ្នកគ្រប់គ្រង យល់នូវឥរិយាបទការងារនៃបុគ្គលិកម្នាក់ៗ។អ្នកគ្រប់គ្រងអាចគ្រប់គ្រងបុគ្គលិកតាមរបៀប
ផ្សេងៗពីគ្នាដោយយោងតាមតំរូវការលើកទឹកចិត្តដ៍ខ្លាំងខ្លាបំផុត ដែលបុគ្គលិកសំគាល់ ឃើញមាន ពោលគឺការជុំរុញលើកទឹកចិត្តត្រូវធ្វើឱទៅតាមតំរូវការផ្សេងៗគ្នានៃបុគ្គលិក
ម្នាក់ៗ។ វិធីនេះប្រធានផ្នែកទំនាក់ទំនងជាមួយបុគ្គលិកម្នាក់ដែលយោងតាមតំរូវការជាក់ លាក់របស់បុគ្គលិកនោះ។
វិធីសាស្រ្តាជុំរុញកាលើកទឹកចិត្ត
Reviewed by khmerkhasikor
on
8:52 PM
Rating:
No comments:
Post a Comment