ប្រភេទនៃការលើកទឹកចិត្ត
ប្រភេទនៃការលើកទឹកចិត្ត |
២.១.៣ ប្រភេទនៃការលើកទឹកចិត្ត
ការលើកទឹកចិត្តមានពីរប្រភេទគឺៈ ការលើកទឹកចិត្តមានលក្លណៈវិជ្ជមាន
និងអវិជ្ជមាន។ ការលើកទឹកចិត្តត្រូវបានអ្នកគ្រប់គ្រងប្រើ់ឡើងដើ់ម្បីសំរេចបាន
គោលដៅរបស់អង្គភាព។
ការលើកទឹកចិត្តជាលក្ខណៈវិជ្ជមានៈ គឺប្រើប្រាស់នូវមធ្យោបាយទំនាក់ទំនង់
រវាងមនុស្សនិង មនុស្ស ពោលគឺអ្នកក្រោមបង្គាប់គោលរពតាមអ្នកដឹកនាំដោយ
ក្តីពេញចិត្តដោយសារតែការទទួលបាននូវផលប្រយោជន៍និងការពេញចិត្តដោយអារម្មណ៏ និងភាពជោគជ័យ មានការទទួលខុសត្រូវ ការលើកសរសើរតំឡើង
ឋានៈជាដើម។ ឯការលើកទឹកចិត្តមានលក្ខណៈអវិជ្ជមានក៍មានឥទិ្ធពលទៅលើអ្នកក្រោមបង្គាប់ដែរគឹមានការខ្លាចច្រើនជាងការគោរពមេដឹកនាំ ប៉ុន្តែអ្នកក្រោមបង្គាប់ទាំងនោះ
មិនរំពឹងថាបានផលប្រយោជន៍ អ្វីនោះទេ ។ ចំពោះអ្នកនៅក្រោមបង្គាប់ធ្វើសកម្ម
ភាពដោយមានការភ័យខ្លាចដោយការដាក់វិន័យ រឺការបាត់បង់អ្វីមួយនៅក្នុងការ
ងាររបស់ខ្លួន។ ការលើកទឹកចិត្តក្នុងលក្ខណៈអវិជ្ចមានមួយចំនួនគឺរាប់បញ្ជូល
ទៅដល់ការដាក់ច្បាប់ការងារតឹងរឹង ស្ថានភាពការងារមានលក្ខណៈមិនសូវល្អ ផលប្រយោជន៍បន្ទាប់បន្សំ និងប្រាក់បៀវត្សមិនសមរម្យ។អំណាចនិងការដាក់
ទណ្ឌកម្មត្រូវបានគេប្រើ់ប្រាស់ដើម្បីអ្នកទាំងនោះ និងអ្នកគ្រប់គ្រងដែលចង់អោយ
ធ្វើ។ ទាំងនេះគឺជាមធ្យោបាយលើកទឹកចិត្តដែលមានលក្ខណៈអវិជ្ជមានដើម្បី
អោយអ្នកក្រោមប្រតិបត្តិតាម។ តាមរយៈការលើកទឹកចិត្តអវិជ្ជមានអ្នកក្រោម
បង្គាប់បានបង្កើតនូវលទ្ធិភាពរបស់ខ្លួនទៅបាន វាអស្រ័យដោយមានការឃ្លាំមើល
ពីថ្នាក់ដឹកនាំរបស់ខ្លួន។ អ្នកគ្រប់គ្រងអាចទទួលបាននូវការឆ្លើយតបភ្លាមៗ និង ពេលខ្លីប៉ុណោះ។ ប្រភេទនៃការលើកទឹកចិត្តគឺមានលក្ខណៈសើរៗខាងក្រៅ ហេតុ នេះហើយទើបអោយមានការចង្អុរបង្ហាញ រឺមានអ្នកលើកទឹកចិត្តពីខាងក្រៅ។
ការលើកទឹកចិត្តមានលក្ខណៈវិជ្ជមាន បានធ្វើអោយអ្នកគក្រោមបង្គាប់ធ្វើ
ការងារដោយមានទឹកចិត្តសប្បារីរាយ ហើយវាក៍ជាផ្នែកមួយដែលជួយកាត់បន្ថយ
ភាពត្អូងត្អែររបស់បុគ្គលិក។
មិនតែប៉ុណ្ណេះវាបានបង្កើតនូវកំរិតដ៍ខ្ពស់មួយនៃសីលធម៌។ កត្តាទាំងនេះអាចធ្វើ
អោយអង្គការទទួលបាននូវសមត្ថភាពខ្ពស់ជាងមុន។ ការលើកទឹកចិត្តត្រូវបានគេ
ប្រើប្រាស់ដើម្បីទទួលបាននូវលទ្ឋិភាពក្នុងល័ក្ខខណ្ឌនៃការកើតឡើងខាងសមត្ថិភាព
ការលើកទឹកចិត្តជាមុខងារមួយនៃភាពជាអ្នកគ្រប់គ្រង ក្នុងការលើកទឹកចិត្តមនុស្សទាំងមូល។ អ្នកដឹកនាំត្រូវតែដឹងពីរការលើកទឹកចិត្ត និង មគ្គុទេសក៍នៅក្នុងការលើកទឹកចិត្ត។
អ្នកដឹកនាំប្រើប្រាស់ប្រភេទទាំងពីរខាងលើក្នុងការលើកទឹកចិត្ត ប៉ុន្តែអ្នកដឹកនាំត្រូវ
ដឹងពីរបៀប រឺមធ្យោបាយក្នុងការធ្វើអោយមានភាពស្មើគ្នាក្នុងការលើទឹកចិត្ត។
ប្រភេទនៃការលើកទឹកចិត្ត
Reviewed by khmerkhasikor
on
8:50 PM
Rating:
No comments:
Post a Comment