ឧបករណ៏មួយចំនួនដែលជះឥទ្ធិពលលើការលើកទឹកចិត្ត

          .. ឧបករណ៏មួយចំនួនដែលជះឥទ្ធិពលលើការលើកទឹកចិត្ត

អ្នកគ្របគ្រងតែងតែព្យាយាមធ្វើការអោយមានឥទ្ធិពលទៅលើការលើកទឹក ចិត្តបុគ្គលិក ដោយទទួលបានទាំងលទ្ធិផលវិជ្ជមាន និងអវិជ្ជមាននៅក្នុងមធ្យោបាយ មួយក្នុងចំណោមមធ្យោយបាយបី ដែលមានដូចតទៅៈ ការប្រើប្រាស់នូវការបំភ័យ ការផ្តល់គ្រឿងលើកទឹកចិត្ត និងការផ្តល់ឳកាសអោយមានការអភិវឌ្ឍន៏ផ្ទាល់ខ្លួន។


§  ការលើកទឹកចិត្តតាមបែបការបំភ័យ
ការប្រើប្រាស់នូវមធ្យោបាយបែបនេះគឺទទួលនូវលទ្ធិផលល្អនៅពេលដែសេដ្ឋកិច្ច មានការរីកចំរើនយឺតៗហើយមានបុគ្គលិកដែលមានសមត្ថភាពច្រើនជាងទីផ្សាការ ងារដែលត្រូវការ។ពេលដែលបុគ្គលិកមានការលើកទឹកចិត្តតាមលក្ខណៈបំភ័យ នេះមិនខិតខំប្រឹងប្រែងខ្លាំងក្លាដើម្បីអោយសំរេចបាននូវអ្វីមួយប៉ុន្មាននោះទេតែផ្ទុយ ទៅវិញគេព្យាយាមចៀសវាងនុវការបាត់បង់ការងារពួកគេ។ការប្រើនូវវិធីនេះមិន នៅស្ថិតស្ថេររហូតបាននោះទេ គឺវាគ្រាន់តែជាវិធីសាស្រ្តមួយមានលក្ខណៈបណ្តោះ អាសន្នប៉ុណ្ណោះ។ ប្រសិនបើវិធីសាស្រ្តនេះនៅតែបន្តប្រើវានិងធ្វើអោយមានការ បាត់បង់នូវការទទួលខុសត្រូវចំពោះអង្គភាពទាំងមូល និងធ្វើអោយបុគ្គលិកមាន អារម្មណ៏ស្អប់ការងារដែលជាហេតុបណ្តាលអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការកាន់តែធ្លាក់ចុះជាលំដាប់ជាក់ជាមិនខានឡើយ។
§  ការលើកទឹកចិត្តបែបផ្តល់រង្វាន់បន្ថែម
ជាវិធីសាស្រ្តមួយផ្សេងទៀតដែលអ្នកគ្រប់គ្រងប្រើប្រាស់នូវប្រភេទនៃគ្រឿងលើក ទឹកចិត្តមួយចំនួនចំពោះបុគ្គលិករបស់ខ្លួនដោយសង្ឃឹមថាអាចជុំរុញអោយពួកគេ ខិតខំធ្វើការងារដើម្បីទទួលបានវត្ថុលើកទឹកចិត្តទាំងនេះ។វិធីសាស្រ្តស្តងដាមួយដែរមានភាពងាស្រួលក្នុងការទទូលបាននូវការខិតខំប្រឹងប្រែងក្នុងរយៈពេលយូអង្វែង មួយ។គុណវិបត្តិអាចកើតមានឡើងនៅពេលដែលពួកគេទទួលបាននូវរង្វាន់ហើយ ពួកគេនិងនៅតែបន្តចង់បានទៀតក្នុងការបំពេញការងាររបស់ពួកគេ។ប្រតិបត្តិការ និងធ្លាក់ចុះដល់កំរតទាបបំផុតមួយប្រសិនបើពួកគេនៅតែបន្តចង់បានរង្វាន់ថែម ទៀតប៉ុន្តែដោយអង្គភាពមិនអាចបំពេញលើសពីនោះបានទេ។

§  ការលើកទឹកចិត្តតាមបែបផ្តល់ឳកាសអោយអភិវឌ្ឍន៏ខ្លួនឯង
ឳកាសចំពោះការរីកចំរើនបុគ្គលគឺជាវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តជាច្រើន ដែលធ្វើអោយការលើកទឹកចិត្តបុគ្គលិកទទួលបានលទ្ធភាពល្អបំផុត។គេអាចផ្លាស់ ប្តូរការគិតរបស់បុគ្គលិកទៅលើការងាររបស់គេហើយអាចជួយអោយពួកគេមានសមត្ថភាពថែមទៀត និងផ្តល់អពួកគេនុវគោលដៅដ៍ច្បាស់លាស់នៅក្នុងការធ្វើ  ការងារតាមរយៈការផ្តល់នូវការហ្វឹកហ្វឺនបន្ធែមជាលំដាប់ចំពោះបុគ្គលិកណាដែល


មានការយល់ដឹងរបស់ខ្លួននៅមានកំរិតក៍ដូចជានៅពេលដែលបច្ជេកវិជ្ជាថ្មីត្រូវបាន នាំយកមកធ្វើការអនុវត្តន៍។

          ..ដំណើការនៃការលើកទឹកចិត្តបុគ្គលិក
          មុននិងឈានដល់ការលើកទឹកចិត្តអ្នកគ្រប់គ្រងត្រូវស្វែងយល់នូវផ្នែកចិត្ត សាស្រ្តដើម្បីអោយដឹងនូវការជាក់ស្តែងរបស់បុគ្គលិក។ នៅពេលការងារមិនសូវ រីកចំរើនពេលនោះយើងនិងបានដឹងថាវាត្រូវការអ្វីមួយហើយដូច្នេះអ្នកគ្រប់គ្រង
ព្យាមរកនូវមូលហេតុនៃការរាំងស្ទះដល់ដំណើរការងារនោះដោយប្រើជុំនាញនិង បទពិសោធន៏ដែលខ្លួនមានស្រាប់។បើសិនជាយើងបានយកចិត្តទុកដាក់ក្នុងការ

លើកទឹកចិត្តនិងបំពេញតំរូវការរបស់បុគ្គលិកនោះយើងនិងប្រាកដជាទទួលបាន ផលច្រើនព្រមជាមួយគ្នានោះក៏និងទទួលបាននូវកាពេញចិត្តភាពស្មោះត្រង់ផងដែរ ពីរបុគ្គលិក។ ដំណើការនៃការលើកទឹកចិត្តគឺចាប់ផ្តើមចេញពីដំណាក់កាលមិន ពេញចិត្ត ហើយការមិនពេញចិត្តនេះដែលបណ្តាលអោយមានភាពតានតឹងកើត ឡើងហេតុនេះហើយទើបជំរុញអោយមនុស្សម្នាក់ៗខិតខំរកអត្ថចរិតមួយដើម្បី បំពេញតំរូវការនោះ ហើយអាចកាត់បន្ថយនូវភាពតានតឹងទាំងនោះបានជាបន្ត បន្ទាប់ទៀតផង។កំណត់ចមណាំនៅក្នុងរូបភាពខានក្រោមនិងបង្ហាញថាសកម្មភាពនេះគឺត្រូវបានគេជំរុញអោយឆ្ពោះទៅរកគោលដៅរួមមួយ ហើយការសំរេចចិត្តនេះ នឹងធ្វើអោយទទួលបាននូវសេចក្តីត្រូវកាទាំងនោះបាន ដូច្នេះហើយមានន័យថាដំណើ ការលើកទឹកចិត្តត្រូវបានបំពេញ។
ឧបករណ៏មួយចំនួនដែលជះឥទ្ធិពលលើការលើកទឹកចិត្ត ឧបករណ៏មួយចំនួនដែលជះឥទ្ធិពលលើការលើកទឹកចិត្ត Reviewed by khmerkhasikor on 8:56 PM Rating: 5

No comments:

Powered by Blogger.